и посмотреть медиа
Registro de empresas en línea
и посмотреть медиа
Servicio de registro de empresas en línea en Telegram. Guías útiles, plantillas y consejos para dirigir un negocio sin burocracia.
Servicio de registro de empresas en línea en Telegram. Guías útiles, plantillas y consejos para dirigir un negocio sin burocracia.
📋 Registro de empresas en línea —canal con una guía completa sobre el registro de empresas en línea. Aquí se recogen instrucciones paso a paso, documentos necesarios y consejos para los empresarios principiantes.
💼Aprenda a organizar IP, LLC u otros formularios sin colas ni costos innecesarios. Las publicaciones incluyen leyes actuales, plantillas de aplicaciones y ejemplos de casos exitosos.
🚀Con la ayuda de este recurso en Telegram, ahorrará tiempo y esfuerzo al lanzar su negocio de forma rápida y legal.
✨ "របៀបទាមទារសិទ្ធិគ្រប់គ្រងព័ត៌មានក្រុមហ៊ុន/សហគ្រាស ពីគណនី Username/Password ទៅគណនី CamDigiKey (ទាមទារកម្មសិទ្ធិគណនី) និង ការកំណត់លេខសម្ងាត់ឡើងវិញ ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់នៃគណនី Username/Password ចាស់" លើប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម (businessregistration.moc.gov.kh)។ 💡ការធ្វើសន្ធានកម្មរវាងប្រព័ន្ធចុះបញ្ជីអាជីវកម្ម ជាមួយនឹងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (CamDigiKey) គឺដើម្បីសម្រួលដល់ការប្រើប្រាស់ប្រព័ន្ធឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។ #Onlinebusinessregistrationservice #eServicesforBusiness #Government #CamDX #CamDigiKey #ESB #TSC #MEF
Открыть канал и посмотреть медиа🔐 គណនីតែមួយ កាន់តែងាយស្រួល! ចាប់ពីពេលនេះ លោក លោកស្រី អាចប្រើប្រាស់ CamDigiKey ដើម្បីចូលប្រើប្រាស់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និង គ្រប់គ្រងព័ត៌មានក្រុមហ៊ុនបានកាន់តែងាយស្រួល រហ័ស និង មានសុវត្ថិភាព។ ការបង្កើតគណនីកម្មវិធីទូរសព្ទដៃ CamDigiKey មិនមានគិតកម្រៃសេវាទេ។ លោក លោកស្រីអាចទាក់ទងមកក្រុមការងារគាំទ្រតាមរយៈហ្វេសប៊ុក Online Business Registration Service ឬ លេខទូរសព្ទ 081 88 296។ 👉🏻 "ការបង្កើតគណនីកម្មវិធីទូរសព្ទដៃ CamDigiKey" លោកអ្នកអាចចូលទៅកាន់តំណរភ្ជាប់៖ Ссылка скрыта 👉🏻 "របៀបទាមទារកម្មសិទ្ធិគណនីនៅប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម លោកអ្នកអាចចូលទៅកាន់តំណរភ្ជាប់៖ Ссылка скрыта
Открыть канал и посмотреть медиа[English Below] ✨ រាជធានីភ្នំពេញ៖ នាថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ វេលាម៉ោង ២:០០ នាទីរសៀល នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំជាមួយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងមានការចូលរួមពី ឧកញ៉ា ស គីណាល់ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, និងក្រុមហ៊ុនទីប្រឹក្សា Alpha Desk Partner ផងដែរ។ 👉🏻 កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិភាក្សាការងារបន្តក្នុងកិច្ចការសិក្សាស្រាវជ្រាវ ដំណាក់កាលទី១ ស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវដំណើរការនៃការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ដើម្បីប្រកបអាជីវកម្ម” ដើម្បីកំណត់ភាពស្របគ្នា និងចំណុចដែលអាចផ្តល់តម្លៃបំពេញបន្ថែមដល់កិច្ចការអាទិភាពពាក់ព័ន្ធសហគ្រាសធុនតូច និងមធ្យម (SMEs) របស់រាជរដ្ឋាភិបាល។ ✨ Phnom Penh Capital: On 24 August 2026, at 2:00 p.m., at the Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the Secretariat of DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a meeting with the Cambodia-Australia Partnership for Resilient Economic Development (CAPRED). The meeting was also attended by Oknha Sa Kinal, President of the Young Entrepreneurs Association of Cambodia (YEAC), and representatives of Alpha Desk Partner, a consulting firm. 👉🏻 The meeting was organized to discuss the follow-up work under Phase 1 of the research study on “Improving the Process for Applying for Business Licenses and Permits”, with the aim of identifying areas of alignment and opportunities to complement priority of government initiatives related to small and medium-sized enterprises (SMEs). #Onlinebusinessregistrationservice #eServicesforBusiness #Government #CamDX #CamDigiKey #ESB #TSC #MEF
Открыть канал и посмотреть медиа✨ នារសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ មកពី ៥ ក្រសួង ស្ថាប័ន រួមទាំងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (អ.ទ.ច.)។ 👉🏻កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការពិនិត្យលទ្ធភាពកែសម្រួលកម្រៃសេវា រយៈពេលនៃការអនុម័ត និងសុពលភាពលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជំនាញនៃក្រសួង ស្ថាប័នដែលមានសេវាគោលពាក់ព័ន្ធនឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សំដៅរៀបចំភ្ជាប់សេវាទាំងនោះទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃ ថ្នាល CamDX ឱ្យសម្រេចបានត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦។ កិច្ចការសម្រួលនីតិវិធីនេះ ស្របតាមការស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ដោយឈរលើគោលការណ៍បង្កើនផលិតភាព ពង្រឹងប្រសិទ្ធិភាព និងល្បឿនការងារ ខណៈធានាបាននូវការចេញអាជ្ញាបណ្ណប្រកបដោយភាពម៉ត់ចត់។
Открыть канал и посмотреть медиа📣📣 តស់!!! ចូលរួមបណ្ដាញសង្គមផ្លូវការរបស់ "ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន" តាមរយៈស្គែន QR code ឬ ចុចលើតំណភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មាន និង ចំណេះដឹងថ្មីៗយ៉ាងឆាប់រហ័សស្ដីពីប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច។ តំណភ្ជាប់៖ Ссылка скрыта #Onlinebusinessregistrationservice #eServicesforBusiness #Government #CamDX #CamDigiKey #ESB #TSC #MEF
Открыть канал и посмотреть медиа✨ រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ មកពី ១៣ ក្រសួង ស្ថាប័ន។ 👉🏻 កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការពិនិត្យលទ្ធភាពកែសម្រួលកម្រៃសេវា រយៈពេលនៃការអនុម័ត និងសុពលភាពលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជំនាញនៃក្រសួង ស្ថាប័នដែលមានសេវាគោលពាក់ព័ន្ធនឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) សំដៅរៀបចំភ្ជាប់សេវាទាំងនោះទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ឱ្យសម្រេចបានត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦។ កិច្ចការសម្រួលនីតិវិធីនេះ ស្របតាមការស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ដោយឈរលើគោលការណ៍បង្កើនផលិតភាព ពង្រឹងប្រសិទ្ធិភាព និងល្បឿនការងារ ខណៈធានាបាននូវការចេញអាជ្ញាបណ្ណប្រកបដោយភាពម៉ត់ចត់។
Открыть канал и посмотреть медиаSolo los usuarios registrados pueden compartir su opinión.
¡Sé el primero en compartir tu experiencia con este recurso!